ABOUT ME

My Photo
Prey Veng, Cambodia
Weblog: sepheakdey.blogspot.com Email:sepheakdey@gmail.com
សូមស្វាគមន៏ចំពោះអ្នកចូលទស្សនាBLOGរបស់ខ្ញុំ សូមជួយស្ថាបនាខ្ញុំផង សូមអរគុណ!

WYSIWYG editor

Monday, September 20, 2010

គួរយល់ដឹង

​អាថ៌កំបាំង៦ចំណុច​ ក្លាយ​ជា​បុគ្គល​ដ៏​មាន​ប្រជាប្រិយភាព


នៅ​ក្នុង​ជីវិត​រស់​នៅការ​ប្រាស្រ័យ​ទាក់ទង​ល្អ អាច​ជួយ​ឲ្យ​យើង​សម្រេច​នូវ​គោល​ដៅ​បាន​​ដោយ​ងាយ។ តែ​ជំនាញ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​នេះ​ គឺ​មិន​អាច​ចេះ​ដោយ​ឯងៗ​នោះ​ទេ វា​ត្រូវ​ការ​សិក្សា​រៀន​សូត្រ​ និង​ប្រតិបត្តិ​ជា​ប្រចាំ​ទើប​និង​កន្លែង​ការងារ​ចាំបាច់​ត្រូវ​មាន​ទំនាក់ទំនង។ មនុស្ស​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ភាគ​ច្រើន​តាម​រយៈ​ ការ​និយាយ ការ​សរសេរ កាយវិការ និង​ទឹក​មុខ​ជា​ដើម។ ការ​ប្រាស្រ័យ​ទាក់ទង​ល្អ អាច​ជួយ​ឲ្យ​យើង​សម្រេច​នូវ​គោល​ដៅ​បាន​​ដោយ​ងាយ។ តែ​ជំនាញ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​នេះ​ គឺ​មិន​អាច​ចេះ​ដោយ​ឯងៗ​នោះ​ទេ វា​ត្រូវ​ការ​សិក្សា​រៀន​សូត្រ​ និង​ប្រតិបត្តិ​ជា​ប្រចាំ​ទើប​គ្រប់​យ៉ាង​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ជោគជ័យ។ សូម​ចាំ​ថា​ ការ​និយាយ​ជា​រឿង​ងាយ​ តែ​ការ​និយាយ​ឲ្យ​បាន​ត្រឹម​ត្រូវ​មិនមែន​ជា​រឿង​ងាយ​នោះ​ឡើយ។ មនុស្ស​គ្រប់រូប​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​ក្នុង​គោលបំណង​ដើម្បី​ ផ្ដល់​ព័ត៌មាន​ បង្ហាញ​ពី​អារម្មណ៍​ លើក​ទឹក​ចិត្ត​ និង​ គ្រប់គ្រង។ ដូច្នេះ​ដើម្បី​ឲ្យ​ការ​ប្រាស្រ័យ​ទាក់ទង​របស់​យុវវ័យ​ ជាមួយ​អ្នក​ដទៃ​ទទួល​បាន​ជោគជ័យ​ អ្នក​ត្រូវ​អនុវត្ត​គន្លឹះ​ជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖
. ភាព​ទាក់ទាញ​ដំបូង
ត្រូវ​ស្លៀកពាក់​ឲ្យ​បាន​ស្អាត​បាត ថ្លៃថ្នូរ​ ទឹក​មុខ​ស្រស់ស្រាយ​ និង​កាយវិការ​សមសួន។ ធ្វើ​បែប​នេះ​ ជា​ចំណុច​ទាក់ទាញ​ដំបូង​បំផុត​របស់​មនុស្ស​ទូទៅ។
. ចរិយា មារយាទ
ប្រកាន់​ចរិយា មារយាទ​ថ្លៃថ្នូរ និង​មាន​វិន័យ​ក្នុង​ខ្លួន​ជា​និច្ច​។ បើ​ចរិយា មារយាទ​មិន​ល្អ​ មិន​ដឹង​ខុសត្រូវ ចាស់​ក្មេង​ទេ​នោះ​ ក៏​គ្មាន​អ្នក​ណា​ចូល​ចិត្ត​ធ្វើ​ទំនាក់ទំនង​ជាមួយ​អ្នក​ដែរ។
. សុជីវធម៌
សុជីវធម៌​ គឺ​ជា​រឿង​ដែល​មិន​អាច​មើល​រំលង​បាន​ទេ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង។ ពេល​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​ ត្រូវ​មាន​ការ​គោរព​និង​ផ្ដល់​តម្លៃ​គ្នា​ទៅវិញទៅមក
. ភាព​ស្មោះ​ត្រង់
សូម​ចាំ​ថា បើ​អ្នក​កាន់​តែ​ស្មោះ​ត្រង់​ នោះ​ទំនាក់ទំនង​របស់​អ្នក​ក៏​កាន់​តែ​រឹងមាំ​ផង​ដែរ។ ទំនាក់ទំនង​ល្អ​ គឺ​ជា​ផល​នៃ​ការ​ទុក​ចិត្ត។ នៅ​ពេល​ដែល​មនុស្ស​ស្គាល់​គ្នា​ដំបូង​ គឺ​ទាមទារ​ធំ​បំផុត​នូវ​ភាព​ស្មោះ​ត្រង់​នេះ​ឯង។ នៅ​ពេល​ដែល​យើង​អង្កេត​ឃើញ​ថា​ ពុំ​មាន​ភាព​ស្មោះ​ត្រង់​នៅ​ក្នុង​ទំនាក់ទំនង​របស់​យើង​ហើយ វិធី​ល្អ​ម្យ៉ាង​គត់​ គឺ​ត្រូវ​ដក​ខ្លួន​ចេញ​ដោយ​ស្ងៀម​ស្ងាត់ ដើម្បី​ជៀសវាង​នូវ​ជម្លោះ។
. របៀប​និយាយ
ការ​និយាយ​ត្រូវ​ឲ្យ​សម​ស្រប​នឹង​កាលៈទេសៈ ព្រមទាំង​ងាយ​យល់។ មិន​ត្រូវ​និយាយ​គ្មាន​ដឹង​ក្បាល​កន្ទុយ​ រញ៉េរញ៉ៃ​ ព្រោះ​ការ​និយាយ​គ្មាន​របៀប​បែប​នេះ​ នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​អស់​តម្លៃ។ បើ​អ្នក​និយាយ​ពី​រឿង​អ្វី​មួយ​ ហើយ​បែប​ជា​ឲ្យ​អ្នក​ស្ដាប់​ ដឹកនាំ​អ្នក​ពី​រឿង​នោះ​ទៅ​វិញ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​អស់​ជំនឿ​លើ​អ្នក​។
. ការ​គោរព​ពាក្យ​សន្យា
ការ​មិន​ក្បត់​ពាក្យ​សន្យា​ ជា​គុណ​សម្បត្តិ​ដ៏​សំខាន់​របស់​មនុស្ស​ដែល​មាន​ទំនាក់​ទំនង​ល្អ។ មនុស្ស​យើង​គ្មាន​តម្លៃ​ ដោយ​សារ​តែ​មិនគោរព​ពាក្យ​សន្យា​នេះ​ឯង។ អ្នក​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​សន្យា​ បើ​មិន​អាច​ធ្វើ​បាន​ទេ​ កុំ​សន្យា​ឲ្យ​សោះ។

អត្ថបទគូយល់ដឹងបន្ថែម

1.ការអត់អោនអធ្យាស្រយ័ចំពោះគ្នាកាន់តែធ្វើអោយមនុស្សសុក្រិតថែម ទៀត។
2.
ស្រីល្អត្បិតចរិយា ប្រុសសង្ហាព្រោះវិជ្ជា។
3.
មនុស្សគ្រប់រូប ចូលអ្នកកុំចាញ់បោកខ្លួនឯងអោយសោះ។
4.
ជីវិតជាដំនើរឥតដាច់មិនខុសអីពីឡានបើកទៅមុខជានិច្ចតាមផ្លូវផ្សេងៗគ្នា។
5.
ចូលស្គាល់ពីបច្ចុប្បន្នអោយបានច្បាស់នោះអ្នកនិងបំភ្លេចរឿងអតិតដោយងាយ
ហើយទាយយ៉ាងច្បាស់ពីអនាគត់។
6.
អ្វីដែលបញ្ឆោតជីវិត គឺអ្វីដែលនៅជុំវិញខ្លួនយើង។
7.
ការគិតពិចារណា ជាទីប្រឹក្សាល្អរបស់គំនិត។
8.
ការសប្បាយការកើតទុកការរំភើបការភយ័ព្រួយ...ទាំងអស់នេះនឹងធ្លាក់មកលើអ្នក បើអ្នកចាញ់បោកគំនិតរបស់អ្នក។
9.
អភិវឌ្ឍន៍ខ្លួនឯង គឺពូកែគិតនិងពូកែការងារ។
10. កត្តារបស់មនុស្សល្អ
    -
ចំនេះដឹងល្អ
    -
ប្រវត្តិល្អ
    -
សមត្ថភាពល្អ
    -
សម្ពន័ជាមួយមនុស្សល្អ
    -
មានគុណធម៍ល្អ។
11.
អ្នកពូកែគិតជាអ្នកដែលគិតវិភាគអ្វីដែលគេបានជួបឬមានចំពោះមុខគេ
12.
ចូរកុំគិតតាមរបៀបប្រហែលព្រោះនាំអោយកើតមានភាពសុញនិងមិនច្បាស់ការ
លើខ្លួនឯង។
13.
ជីវិតជាការរៀនសូត្រ។
14.
អ្វីដែលកើតឡើងមានទិសដៅទៅរកសេចក្ដីវិនាសតែមួយគត់។
15.
ជីវិតគឺប្រៀបបាននិងការខ្ចីកាំបិតឬពូថៅមកច្នៃអ្វីមួយដែលមានប្រយោជន៍។
16.
ការតស៊ូក្នុងកិច្ចការជាប្រភពជយ័ជំនះក្នុងជីវិត។
17.
អំពើល្អជាស្នូលកណ្ដាលនៃជីវិតយកគំនិតជាឧបករណ៍ជួយបង្ករបង្កើនផលយក
ការងារជាគ្រឿយន្តទុកដាក់ក្នុងខ្លួនទាំងបីចំនុចខាងលើនេះដែលធ្វើអោយមនុស្សមាន
ភាពឧត្ដុងឧត្ដម។
18.
ជីវិតត្រូវរស់ដោយប្រើបញ្ញាដែលប្រកបដោយការអត់ធ្មត់មិនតក់ ក្រហល។
19.
មនុស្សដែលមានវិជ្ជាតិចតែងតែចាញ់បោកគេ។
20.
អ្នកដែរចេះមិនប្រាកដថាអ្នកនោះឆ្លាតទេ។
21.
បញ្ហាអាចដោះស្រាយបានគឺអាស្រយ័ពេលវេលា។
22.
មនុស្សល្អជាមនុស្សដែលចេះអប់រំខ្លួនឯងបាន។មនុស្សដែលពិបាករកគឺមនិស្សដែល
ចេះកែខ្លួនឯង។
23.
បុគ្គលដែលយល់ពីកំហុសខ្លួនឯង អ្នកនោះជាបណ្ឌិត។
24. បុគ្គលដែលដែលរកបានដោយកំរនៅក្នុងលោកមាន៥ប្រការ ​​     .បុគ្គលដែលត្រាសដឹងដូចព្រះពុទ្ធ
    
.បុគ្គលបានសម្ដែងធម៍តាមព្រះពុទ្ធ
    
.អ្នកដែលបានដឹងបានស្ដាប់សេចក្ដីព្រះធម៍របស់ព្រះពុទ្ធ
    
.អ្នកដែលយកព្រះធម៍ទៅពន្យល់ប្រាប់អ្នកដទៃ
    
.បុគ្គលជាអ្នកប្រកាសសម្ដែងដល់អ្នកដ៏ទៃអាស្រយ័គុណ។
25.
សេចក្ដីល្អរបស់អ្នកមានគុណជាម្លប់ដ៏ត្រជាក់របស់កូន។
26.
មនុស្សមានបញ្ញាតិចទោះ បញ្ហាតិចក៏ដោះស្រាយមិនបានផង។
27.
ទឹកគ្មានកករទោះជាក្រឡុកយ៉ាងណាក៏មិនល្អក់ដែរ។
28.
ឋានសួគ៍របស់មនុស្សល្ងងគឺកមគុណនិងអវិជ្ជាឯថានសួគ៍របស់អ្នកប្រាជ្ញគឺបញ្ញា
29.
បើត្រឹមតែចេះមិនគ្រប់នោះទេ តែសូមអោយដឹងផង។
30.
ការចេះដឹងមិនមែនសំដៅលើការរៀនបានខ្ពស់នោះទេតែមានការយល់ដឹងច្រើន។
31.
សេចក្ដីសុខចំពោះកូន គឺនៅពេលឪពុកម្ដាយញញឹមដាក់គ្នា។
32.
ជីវិតជាអណ្ដូងដែលគេមិនអាចបំពេញបាន។
33.
មនុស្សឆ្លាតគឺជាមនុស្សដែលដឹងខ្លូនឯងល្ងង់។
34.
ខ្ញុំដឹងថាអ្នកជាមនុស្សមិនចេះទេ តែខ្ញុំសូមអោយអ្នកក្លាយជាអ្នកដឹង។
35.
ចូលតាំងខ្លួនជាស្មៅប្រសើរជាងតាំងខ្លួនជាភ្នំខ្ពស់។
36.
យើងអាចស្គាល់ខ្លួនយើងច្បាស់លុះណាតែយើងមានទំនាក់ទំនងជាមួយអ្នកដទៃ។
37.
ជីវិតដែលខ្វះពិចារណាជាជីវិតឥតនយ័។
38.
មិត្តតាំងពីកើតរបស់អ្នកគឺសេចក្ដីស្លាប់ ហេតុអ្វីក៏អ្នកក្លាចវាម្លេះ?
39.
ធាតុសំខាន់របស់មនុស្សគឺគុណធម៍។
40.
ចំនុចគន្លឹះនៃការស្រាយបញ្ហាគឺ ការចងចាំប្រាជ្ញាំ មាត់ព្រលឹង។
41.
ចូលកុំធ្វើថ្លៃនៅកន្លែងដែលថោក។
42.
គ្មានអ្នកណាក្រៅពីខ្លួនឯងទេដែលអាចរកតម្លៃអោយខ្លួនឯងបាន ឪពុកម្ដាយជាអ្នកផ្សព្វផ្សាយតម្លៃនោះ ហើយក៏ជាអ្នកទទួលផលដែរ។
43.
បាត់អ្វីក៏ដោយក៏ស្ដាយមិនស្មើនិងការបាត់បង់ការចងចាំទេ។
44.
ទៅយឺតមានទិសដៅប្រសើជាងលឿនស្លៅសំដៅមិនចំពោះ។
45.
សេចក្ដីទៀងត្រង់ជាសុខភាពរបស់ចិត្តហើអាចបង្កើតបានគុណធម៍ជាច្រើន។
46.
គ្រួសារជាសាលារៀនដែលខ្លួនខ្ញុំជាគ្រូផងជាសិស្សផង។
47.
បណិ្ឌតឈ្មោះ
48.
ការអប់រំតាមរបៀបហឹង្សា លទ្ធផលទទួលបានក៏តាមរបៀបនោះដែរ។
49.
គ្មានកិច្ចការណាពិបាក ជាងកិច្ចការអប់រំមនុស្សទេ។
50.
គ្មានជីវ(ខ្លឹមសារបស់មនុស្ស)សត្វណាវែងជាងជីវិតមនុស្សទេ។
51.
គ្មានអំពើអាក្រក់ណា អាក្រក់ជាងការភូតខ្លួនឯងនោះទេ។
52.
ទឹកចិត្តដែលឈឺចាប់ ហើយអង់អាចក្លាហាន គឺជាទឹកចិត្តដ៏ឧត្ដម។
53.
បើខួរក្បាលការទើបកាយបានស្រណុក។
54.
ថែរក្សាមនុស្សចាស់គឺថែរក្សាកេរ្ដ៏ដំណែលពីបុរាណ។
55.
ពេលខ្លះអំណាចគ្មានប្រសិទ្ធិភាពហើយអ្វីដែលមានឥទ្ធិពលខ្លាំងនោះគឺទស្សនះ
ដែលសមហេតុផលឬតូចឬធំទាបឬខ្ពស់មិនសំខាន់តែសំខាន់គឺទស្សនះសមហេតុផល។
មានចំនុចអានបន្ត